Mipony អ្នក
- 1. Mipony អ្នកជំនួយការទាញឯកសារពី Free Host Siteតើអ្នកកំពុងជួបប្រទះបញ្ហាលំបាកក្នុងការទាញយកឯកសារពី Free Host Site ដូចជា Rapidshare, Hotfile ឬ Megaupload ដែរឬទេ?លោកអ្នកពិតជាអាចមានដំណោះស្រាយចំពោះបញ្ហាខាងលើនេះ ។ ជាមួយកម្មវិធី Mipony Downloader 1.0.6 ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក្នុងការទាញយកឯកសារដែលអ្នក ចង់បានបើទោះបីជា Internet Connection របស់អ្នកមានការរអាក់រអួលយ៉ាងណាក៏ដោយ ក៏ Mipony Downloader នូវតែអាចជួយអ្នកបានដែរ ។១. លក្ខណៈពិសេសរបស់កម្មវិធី:- ជាកម្មវិធីឥតគិតថ្លៃ សម្រាប់ជំនួយជួយបង្កើនល្បឿនការទាញយកឯកសារ ដែលជាពពួកឯកសារផ្ទុកនៅលើ Host Site ដែលមានបង្ហាញដូចរូបខាងក្រោម ៖- មានលទ្ធភាពពិសេសអាចធ្វើការទាញយកបន្តនូវទិន្នន័យដែលកំពុងទាញយក មានបញ្ហាដោយសារការដាច់ចរន្តអគ្គិសនី ការដាច់អ៊ីនធឺណិត ឬដោយបុព្វហេតុផ្សេងៗ ។- មានចំណុចប្រទាក់អ្នកប្រើសាមញ្ញ (User Interface) ជាមួយរូបតំណាងដែលចាំបាច់ក្នុងការប្រើប្រាស់ចំនួន ៦ ដែលជាកត្តាផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់និងគ្រប់គ្រង។- ភ្ជាប់មកជាមួយរូបតំណាងកម្មវិធីដែលមានមុខងារសម្រាប់បញ្ចូលឯកសារ ចូលគ្នា (Join File) ដែលបានទាញយកមកដាច់ពីគ្នា ដូចជាឯកសារភាពយន្តប្រភេទ *.avi.001 , *.avi.002...បានយ៉ាងងាយស្រួល ។- មានសមត្ថភាពចាប់យកអាសយដ្ឋានតំណ (Link Address) របស់ Host Files បានដោយស្វ័យប្រវត្តិ និងមិនរំខានដល់ដំណើរការរបស់ Mipony នៅពេលកំពុងជាប់ Download នោះទេ ។- ភ្ជាប់មកជាមួយនូវកម្មវិធីដែលមានមុខងារដូចទៅនឹង Internet Explorer របស់ Windows ដែរ២.ការដំឡើងកម្មវិធី:សូមចុចលើ File Setup (មាននៅក្នុង CD របស់ទស្សនាវដ្ដី CM) រួចធ្វើតាមការណែនាំដែលមានស្រាប់នៅលើអេក្រង់កម្មវិធី ។ ដើម្បីដំឡើងកម្មវិធីនេះបានវាតម្រូវឲ្យអ្នកដំឡើង .NET Framework ដូច្នេះប្រសិនបើអ្នកមិនទាន់បានដំឡើងកម្មវិធី .NET Framework ទេសូមធ្វើការដំឡើងវាជាមុនសិន (កម្មវិធីនេះអាចរកបាននៅក្នុង CD របស់ទស្សនាវដ្ដី CM)។ ក្រោយពីដំឡើងបានជោគជ័យវានឹងបង្ហាញនូវផ្ទាំងកម្មវិធីដូចខាង ក្រោម ៖ ៣. ស្វែងយល់ពីមុខងារ រូបតំណាងក្នុងកម្មវិធី:Mipony មានការប្រើប្រាស់នូវរូបតំណាងដែលសកម្មចំនួន ៤ ប៉ុណ្ណោះសម្រាប់ធ្វើការកំណត់ និងបញ្ជានូវកម្មវិធីឲ្យដំណើរការដោយរលូន ។ សូមស្វែងយល់ពីរូបតំណាងទាំងនេះដូចខាងក្រោម ៖- ជារូបតំណាងសម្រាប់បញ្ជាបើកកម្មវិធីរុករកអ៊ីនធឺណិត បានយ៉ាងរហ័សវាមានតួនាទីដូច Internet Explorer ឬ FireFox ដូច្នេះដែរ ។- មានតួនាទីសម្រាប់បន្ថែមអាសយដ្ឋានតំណ សម្រាប់ទាញយក (Download) ។ - មានតួនាទីសម្រាប់ផ្គុំឯកសារឡើងវិញ (សម្រាប់ឯកសារដែលអ្នកបានទាញយកច្រើនផ្នែក ភាគច្រើនជាឯកសារភាពយន្ត)។ - ប្រើសម្រាប់កំណត់លក្ខណៈផ្សេងៗក្នុងកម្មវិធី ។ ៤. ស្វែងយល់ការប្រើប្រាស់កម្មវិធី:៤.១ របៀបទាញយកឯកសារក្នុងតំណ- លោកអ្នកអាចប្រើ Browser របស់ Mipony ដោយចុចលើរូបតំណាង Browse and download រួចបើកអាសយដ្ឋានវ៉ិបសាយណាមួយដែលអ្នកអាចទាញយកឯកសារបាន ឧទាហរណ៍. www.dl4all.com រួចជ្រើសប្រភេទភាពយន្ត(Movies) ដែលអ្នកចង់ទាញយក ។ សូមចុចលើប៊ូតុង Detect Link នោះកម្មវិធី Mipony នឹងចាប់យកនូវ Link Download បានយ៉ាងរហ័ស ។ - ក្រោយពីវា Detect Links ឃើញហើយនោះវានឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យទៅលើ Server ដែលផ្ទុកនូវឯកសារទាំងអស់នោះថាតើវាមានទំហំប៉ុន្មានខ្លះ បន្ទាប់មកវានឹងបង្ហាញព័ត៌មាននៅក្នុងបញ្ជី Available ជាសញ្ញាធីក ។ - សូមជ្រើសយកទីតាំងសម្រាប់ផ្ទុកឯកសារដែលនឹងទាញយក ដោយចុចលើរូបតំណាងប៊ូតុង Download selected in folder… ដែលស្ថិតនៅខាងក្រោមផ្ទាំងកម្មវិធី។ បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម ៖ - សូមចុចប៊ូតុង Browser ដើម្បីជ្រើសទីតាំងផ្ទុកឯកសារ (ឬអ្នកអាចបង្កើត Folder ថ្មីក៏បាន) បន្ទាប់មកសូមចុចប៊ូតុង OK វានឹងបង្ហាញដូចផ្ទាំងខាងក្រោម ៖ - សូមរង់ចាំរហូតដល់ការទាញយកបានបញ្ចប់ ៤.២ របៀបបញ្ចូលឯកសារចូលគ្នា:ប្រសិនបើការទាញយកឯកសាររបស់អ្នកជាការទាញយកមកម្ដងមួយផ្នែកៗ (ឧ. អ្នកទាញយកប្រភេទឯកសារភាពយន្តមួយរឿងដែលមាន ៥ផ្នែក ដូច្នេះក្រោយពេលទាញយកចប់អ្នកត្រូវបញ្ចូលវាចូលគ្នាជាឯកសារ តែមួយ ។) Mipony Downloader បានជួយគិតគូរចំពោះបញ្ហាទាំងអស់នេះរួចហើយ សូមចុចលើ ប៊ូតុង Join files រួចសូមជ្រើសរើសទីតាំងដែលបានរក្សាទុកឯកសារដែលអ្នកបានទាញយក (ឧ. តាមការទាញយកឯកសារខាងលើវាមានច្រើនផ្នែក *.rar.001, .rar.002, .rar.003... ដូច្នេះអ្នកត្រូវផ្គុំវាឲ្យបានជាឯកសារភាពយន្តមួយរឿងពេញលេញវិញ) រួចសូមចុចលើប៊ូតុង Start ដើម្បីធ្វើការតភ្ជាប់ជាការស្រេច។៤.២ កំណត់ឲ្យពន្លាឯកសារប្រភេទ RAR ដោយស្វ័យប្រវត្តិ:ឯកសារដែលទាញយកពីពពួក Free Host Site ភាគច្រើនគឺប្រភេទZip ដូចជា RAR ជាដើម ។ កម្មវិធី Mipony មានជម្រើសដែលអាចឲ្យអ្នកកំណត់ឲ្យវាពន្លាប្រភេទឯកសារខាងលើដោយ ស្វ័យប្រវត្តិ ។ ដើម្បីកំណត់សូមអនុវត្តដូចខាងក្រោម ៖- ចុចលើរូបតំណាង Option រួចចុចលើ Advanced- ធីកលើប្រអប់ Extract automatically RAR files after download- ក្នុងប្រអប់ Extract Folder អ្នកអាចជ្រើស ៖ + Extract in the incoming folder ៖ វានឹងពន្លាឯកសារដាក់ក្នុងថតឈ្មោះវាផ្ទាល់។+ Specify folder ៖ កំណត់ថតផ្ទាល់ខ្លួនដើម្បីផ្ទុកឯកសារដែលបានពន្លា ។- អ្នកអាចធីកលើប្រអប់ Delete downloaded files after they are extracted ប្រសិនបើអ្នកចង់លុបឯកសារដើមដែលបានទាញយកបន្ទាប់ពីពន្លាហើយ ។- ក្រោយកំណត់រួចសូមចុចប៊ូតុង OK ចំណាំ ៖ ស្វែងយល់ពី Free Host Site: Free Host Site គឺជាវ៉ិបសាយទាំងឡាយណាដែលផ្ទុកឯកសារដូចជា ឯកសារE-book រូបភាព ភាពយន្ត-វីដេអូ ចម្រៀង កម្មវិធីកុំព្យូទ័រជាដើមសម្រាប់ឲ្យអ្នកទាញយកដោយឥតគិតថ្លៃ ។<br />